ក្រុមបាតុករអ៉ីស្រាអ៊ែលប្រមាណ ៧៥ម៉ឺននាក់ កាលពីយប់ មិញ បានប្រមូលផ្តុំគ្នានៅលើផ្លូវក្នុងទីក្រុង Tel Aviv ទាមទារឲ្យលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអ៊ែល ប៊ិនចាមីន ណេតាន់ យ៉ា ហ៊ូ (Benjamin Netanyahu) ចរចាចុះហត្ថលេខាជាមួយក្រុមហាម៉ាស់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងជនជាតិអ៉ីស្រាអ៊ែល ដែលក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំងនៅក្នុងទីក្រុងហ្កាហ្សា(Gaza) ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ ០៧ តុលាឆ្នាំមុនមក ជនជាតិ
អ៉ីស្រាអ៊ែល នៅភាគខាងត្បូងប្រទេស ២៤០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង និងជាង១០០០នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ និងពលរដ្ឋប៉ាឡេស៊ីនជាង៤ម៉ឺននាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់នៅតំបន់ហ្កាហ្សា ។
មកដល់ពេលនេះ នៅសល់ចំណាប់ខ្មាំងជាង១០០នាក់ទៀត ដែលក្រុមហាម៉ាស់មិនទាន់ដោះលែង ហើយក្នុងនោះដែរ គេជឿថា មានចំណាប់ខ្មាំងម្នាក់ទៅបីនាក់ទៀតបានស្លាប់ ទើបសាច់ញាតិចំណាប់ខ្មាំងទាំងអស់និងពលរដ្ឋអ៉ីស្រាអ៊ែល បានធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអ៊ែល បើកការចរចាចុះហត្ថលេខាបញ្ចប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់ ៕

Discover more from TOUK CHET
Subscribe to get the latest posts sent to your email.