នាយកមីក្រូ ហិរញ្ញវត្ថុ អម្រឹត ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ពេលបើករថយន្តបុកគ្នាជាមួយរថយន្ត ក្រុងរបស់ក្រុមហ៊ុនដានដាន
ស្វាយជ្រំ ៖ វេលាម៉ោ១៨:៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅបញ្ច្រាសទិសគ្នារវាងរថយន្តកាំមេរីហាយប្រ៊ីត ស្លាកលេខ ភ្នំពេញ 2BN- 8192 បុកគ្នាជាមួយរថយន្ត ក្រុងរបស់ក្រុមហ៊ុនដានដាន លើផ្លូវជាតិលេខ១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលឱ្យជនរង គ្រោះឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំ មុខរបរ នាយកមីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្ត មួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ កៀបស្លាប់នៅក្នុងរថយន្ត យ៉ាងអាណោចអាធម ។
ដោយឡែកអ្នកបើក រថយន្តក្រុងទេសចរណ៍ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។



Discover more from TOUK CHET
Subscribe to get the latest posts sent to your email.